Monday, February 8, 2016

ពិតជាអស្ចារ្យមែន! មើលទីតាំងថតរឿង របស់អ្នកស្រី Angelina Jolie កំពុងចាប់ដំណើរការ នៅបាត់ដំបង! (មានវីដេអូ)

អង្គារ ០៩ កុម្ភៈ, ២០១៦ ម៉ោង ១០:២០ បាត់ដំបង៖ ជាមោទនភាពមួយ ដែលអ្នកស្រី Angelina Jolie ដឹកនាំដោយផ្ទាល់ ក្នុងការថតភាពយន្តមួយ មានចំណងជើងថា «ដំបូងគេសម្លាប់ឪពុករបស់ខ្ញុំ» ដែលដកស្រង់ចេញពីសាច់រឿងនៃជីវិតពិត ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ យោងតាមប្រភពបានឲ្យដឹងថា ប៉ុន្មានថ្ងៃមុននេះ លោកស្រី Angelina Jolie និងក្រុមការងារថត បានចុះទៅរៀបចំទីតាំងថត នៅក្នុងខេត្តបាត់ដំបង ឲ្យក្លាយទៅជាទិដ្ឋភាពកាលពីជំនាន់ ទស្សវត្សរ៍ទី៦០ វិញ ដោយក្នុងនោះ មានការដឹកជញ្ចូនឧបករណ៍ និងសំភារៈជាច្រើន កាលពីជំនាន់នោះទៀតផង ដែលមានដូចជា ឡាន ម៉ូតូ និង កង់ ជាដើម។ ការរៀបចំនេះដែរ ធ្វើឲ្យប្រជាជនខេត្តបាត់ដំបង មានភាពរំភើបរីករាយយ៉ាងខ្លាំង ពីព្រោះធ្វើឲ្យពួកគាត់នឹកឃើញដល់ជំនាន់កាលពីគាត់នៅក្មេង មិនត្រឹមតែប៉ុណ្ណោះ ការថតកុនមួយរឿងរបស់អ្នកស្រី Jolie នេះ គឺបានជួយដល់ជីវភាពអ្នកនៅខេត្តបាត់ដំបងបានច្រើនមែនទែន ដោយលោកស្រីបានផ្តល់ឱកា​ស ដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ អាចចូលរួមថតកុនជាមួយបាន ដោយលោកស្រីបានផ្តល់កំរៃ ​ក្នុង១ថ្ងៃ​ ១០មឺុនរៀល សំរាប់តួដែលសាមញ្ញបំផុត គឺថាត្រឹមតែអង្គុយលេង ក្នុងប្លង់ថតក៏បានលុយដែរ។ នេះជាមូលហេតុមួយ ដែលធ្វើឲ្យពួកគាត់ មានចិត្តរំភើប និងកោតសរសើរដល់ទឹកចិត្ត របស់អ្នកស្រី Angelina Jolie ផងដែរ។ ជាការពិតណាស់ នៅថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០១៦ លោកស្រី និងក្រុមការងារទាំងអស់ បាននិងកំពុងរៀបចំប្លង់ដើម្បីថត និងមានការបិទផ្លូវមួយចំនួន នៅក្នុងខេត្តបាត់ដំបងជាបណ្តើរៗហើយ ប៉ុន្តែនៅថ្ងៃនេះ ទី៩ កុម្ភៈ នឹងបើកឲ្យធ្វើដំណើរបានធម្មតាវិញ៕

ចូល​ឆ្នាំ​ចិន​ស្រវឹង​ខ្មែរ​ ក្លើ​២នាក់​ពេល​ស្រវឹង ​បបួល​​វាយ​គ្នា​ (មានវីដេអូ)

​ខេត្ត​ឧត្តរមានជ័យ ៖​ ​ខ្មែរ​២​នាក់​បាន​ផឹក​បាន​ស៊ី​ក្នុង​ថ្ងៃ​សែន​ចិន​ស្រវឹង​ជោកជាំ​ទាស់​ពា​​ក្យ​សម្តី​គ្នា​ឈាន​ ទៅ​​​វាយតប់​គ្នា​បង្ក​ឲ្យ​មាន ការ​ភ្ញាក់ផ្អើល​កាល ពី​វេលា​ម៉ោង៥​និង​៤៥​នាទី​ ល្ងាច​ថ្ងៃ​ទី​៧ ​កុ​ម្ភៈ ​២០១៦ ​​ស្ថិត​នៅ​ក្នុង​ភូមិ​ គោក​រំដួល សង្កាត់​សំរោង ក្រុង​សំរោង ​។ ​អ្នក​ភូមិ​​បាន​​និយាយ​ថា បុរស​ទាំង​២​នាក់​នេះ​ ម្នាក់​​​ឈ្មោះ​ ទូច ដំ​ ​អាយុ​២៨​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​គោក​រំដួល សង្កាត់​សំរោង ក្រុង​សំរោង ​និង​ម្នាក់​ទៀត​ ​ឈ្មោះ​ ជូ ដេ​ត ​​អាយុ​២៩ឆ្នាំ​ រស់់នៅ​ភូមិ​ពុល ​សង្កាត់​សំរោង ក្រុង​សំរោង​ ​។ ​ទាំង​២​នាក់​ជា​មិត្តភក្តិនឹង​គ្នា​ ហើយក៍​​ទើប​​ចេញពី​ ពន្ធ​ធានា​គា​ផង​ដែរ​ ។ អ្នក​ភូមិ​បាន​បន្ត​ថា ​បុរសទាំង​២​នាក់​នេះ​ កន្លង​មក​តែងតែ​កើត​មាន​ជម្លោះ​វាយតប់​គ្នា​ជា​ ញឹកញាប់​ផង​ដែរ ​។ ​ជាក់ស្តែង ​នៅ​ក្នុងភូមិ​គោក​រំដួល​ មាន​​​អ្នក​​ខ្លះ​ជាប់ ​ខ្សែស្រឡាយ​ចិន​ បានរៀបចំ​ពិធី​សែន​ចិន​នៅ​ថ្ងៃ​ទី​៧​ កុ​ម្ភៈ ​២០១៦ ហើយ​នៅ​ពេល​រសៀល​ គេ​បាន​ជួបជុំ​នាំ​គ្នាផឹក​​ ស៊ីរាំ​លេង​កម្សាន្ត​យ៉ាង​ សប្បាយ​រីករាយ ​។ ​​អ្នក​ភូមិ​បាន​​ឱ្យ​ដឹង​ទៀត​ថា​ នៅ​ក្នុង​ធ្វើ​ពិធី​សែន​ចិន​រួច ​ស្រាប់តែ​មាន​វត្តមាន​បុរស​២​នាក់​ចូល រួម​ផឹក​​ស៊ី​​​ដែរ ។ បន្ទាប់​​មក​បុរស​ទាំង​ ២​នាក់​នេះ​​ស្រវឹង​ជោកជាំ​ រៀង​ៗ​ខ្លួន ​ហើយ​បាន​ទាស់​​សម្ តី​​គ្នា​បន្តិច​ប​ន្ទួ​ច ក៍​បបួល​គ្នា​​​ ចេញពី​កន្លែង​ផឹក​​ស៊ី​​ទៅ​វាយតប់​គ្នា​នៅ កណ្តាល​វាលស្រែ​​ឱ្យ​ឆ្ងាយ​ពី​ គេ​ឯង​បណ្កាល​ឱ្យ​របួស​ប៉ោង​ មុខ​ទាំង​​សង​ខាង​ ដោយ​មិន​មាន​អ្នក​ឈ្នះ​​ ​អ្នកណា​​ចាញ់​​ឡើយ រួច​ដើរទៅ​ផ្ទះរៀង​ៗ​ខ្លួន​ ។ នេះ​ហើយ​​​គេ​ហៅ​ថា «ចូល​ឆ្នាំ​ចិន​ស្រវឹង​ខ្មែរ» ៕

ទាល់ដាក់រូបជិតគ្នា ទើបដឹងថា កូនស្រីម៉ារីម៉ា មុខដូចនាង បេះបិទគ្មានចន្លោះ កាលនាងនៅក្មេង

ហ្វីលីពីន៖ តារាសម្តែងស្រី Marian Rivera ហៅ ម៉ារីម៉ា​ នៅតែទទួលបានភាពល្បីល្បាញខ្លាំងដដែល ទោះពេលនេះ នាងមានកូនស្រីម្នាក់ក៏ដោយ ក៏មហាជន នៅតែចង់តាមដានជីវិតក្រុមគ្រួសារ និងមុខមាត់កូនស្រីរបស់នាង។ តារាស្រី វ័យ៣១ឆ្នាំរូបនេះ តែងបង្ហោះរូបថតកូនស្រី ឈ្មោះ Marian Letizia ជាញឹកញាប់ លើទំព័រហ្វេសប៊ុករបស់នាង។ ហើយកាលពីថ្មីៗកន្លងទៅនេះ ម៉ារីម៉ា បានយករូបថតរបស់នាង កាលនៅក្មេង ទៅដាក់ប្រៀបធៀប នឹងរូបកូនស្រី ដែលមើលទៅពិតជាដូចគ្នាបេះបិទតែម្តង។ ជាមួយគ្នានោះដែរ ក៏មានអ្នកលេងបណ្តាញសង្គមភាគច្រើន បានបញ្ចេញយោបល់ថា ម៉ារីម៉ា និងកូនស្រី គឺដូចគ្នា​ខ្លាំងណាស់ គ្មានខុសត្រង់ណា ទាំងមុខមាត់ ភ្នែក និងសូម្បីតែសើច៕ ប្រភព:ខ្មែរឡូត

ព្រោះតែ​ភ្លើង​ប្រចណ្ឌ យក​ទឹក​អាស៊ីត​ជះ​លើ​ ប្រពន្ធ​ខ្លួនឯង