Monday, February 8, 2016
ពិតជាអស្ចារ្យមែន! មើលទីតាំងថតរឿង របស់អ្នកស្រី Angelina Jolie កំពុងចាប់ដំណើរការ នៅបាត់ដំបង! (មានវីដេអូ)
អង្គារ ០៩ កុម្ភៈ, ២០១៦ ម៉ោង ១០:២០
បាត់ដំបង៖ ជាមោទនភាពមួយ ដែលអ្នកស្រី Angelina Jolie ដឹកនាំដោយផ្ទាល់ ក្នុងការថតភាពយន្តមួយ មានចំណងជើងថា «ដំបូងគេសម្លាប់ឪពុករបស់ខ្ញុំ» ដែលដកស្រង់ចេញពីសាច់រឿងនៃជីវិតពិត ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
យោងតាមប្រភពបានឲ្យដឹងថា ប៉ុន្មានថ្ងៃមុននេះ លោកស្រី Angelina Jolie និងក្រុមការងារថត បានចុះទៅរៀបចំទីតាំងថត នៅក្នុងខេត្តបាត់ដំបង ឲ្យក្លាយទៅជាទិដ្ឋភាពកាលពីជំនាន់ ទស្សវត្សរ៍ទី៦០ វិញ ដោយក្នុងនោះ មានការដឹកជញ្ចូនឧបករណ៍ និងសំភារៈជាច្រើន កាលពីជំនាន់នោះទៀតផង ដែលមានដូចជា ឡាន ម៉ូតូ និង កង់ ជាដើម។
ការរៀបចំនេះដែរ ធ្វើឲ្យប្រជាជនខេត្តបាត់ដំបង មានភាពរំភើបរីករាយយ៉ាងខ្លាំង ពីព្រោះធ្វើឲ្យពួកគាត់នឹកឃើញដល់ជំនាន់កាលពីគាត់នៅក្មេង មិនត្រឹមតែប៉ុណ្ណោះ ការថតកុនមួយរឿងរបស់អ្នកស្រី Jolie នេះ គឺបានជួយដល់ជីវភាពអ្នកនៅខេត្តបាត់ដំបងបានច្រើនមែនទែន ដោយលោកស្រីបានផ្តល់ឱកាស ដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ អាចចូលរួមថតកុនជាមួយបាន ដោយលោកស្រីបានផ្តល់កំរៃ ក្នុង១ថ្ងៃ ១០មឺុនរៀល សំរាប់តួដែលសាមញ្ញបំផុត គឺថាត្រឹមតែអង្គុយលេង ក្នុងប្លង់ថតក៏បានលុយដែរ។ នេះជាមូលហេតុមួយ ដែលធ្វើឲ្យពួកគាត់ មានចិត្តរំភើប និងកោតសរសើរដល់ទឹកចិត្ត របស់អ្នកស្រី Angelina Jolie ផងដែរ។
ជាការពិតណាស់ នៅថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០១៦ លោកស្រី និងក្រុមការងារទាំងអស់ បាននិងកំពុងរៀបចំប្លង់ដើម្បីថត និងមានការបិទផ្លូវមួយចំនួន នៅក្នុងខេត្តបាត់ដំបងជាបណ្តើរៗហើយ ប៉ុន្តែនៅថ្ងៃនេះ ទី៩ កុម្ភៈ នឹងបើកឲ្យធ្វើដំណើរបានធម្មតាវិញ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment