Thursday, February 4, 2016
ហៅមកជួសជុល បំពង់ហ្គាសក្នុងស្ថានីយ ខុសបច្ចេកទេស ផ្ទុះរងរបួសធ្ងន់៣នាក់
ខេត្តកណ្តាល៖ មនុស្ស៣នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជួបហេតុការណ៍ ផ្ទុះបំពង់ទុយោហ្គាសក្នុងស្ថានីយមួយកន្លែង កាលពីវេលាម៉ោង០៤ និង១០នាទីរសៀលថ្ងៃទី០៣ កុម្ភៈ ២០១៦ ស្ថិតនៅក្នុងភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ប្រភពឱ្យដឹងថា ជនរងគ្រោះទាំង៣នាក់ ១-ឈ្មោះហេង សែ ភេទប្រុស អាយុ៥៤ឆ្នាំ ២-ឈ្មោះហេង ណាទី ភេទប្រុស អាយុ៣២ឆ្នាំ ទាំង២នាក់ ជាម្ចាស់ស្ថានីយប្រេងខាងលើ មានទីលំនៅក្នុងភូមិ-ឃុំខាងលើ និង៣-ឈ្មោះពៅ ភេទប្រុស អាយុ៥០ឆ្នាំ ជាជាងជួសជុលបំពង់ទុយោហ្គាស ស្នាក់នៅរាជធានីភ្នំពេញ ។
ប្រភពបន្តថា មុនពេលកើតហេតុ ម្ចាស់ស្ថានីយទាំង២នាក់ បានទៅជួលជាងជួសជុលបំពង់ហ្គាស (ឈ្មោះពៅ) មកយកធុងខ្យល់ចំណុះ១៥គីឡូក្រាមធ្វើតេស្តសាកល្បង តែមិនដឹងយ៉ាងម៉េច បណ្តាលឱ្យផ្ទុះទុយោចេញពីជញ្ជាំងឥដ្ឋថ្មចំនួន៤កន្លែងជិតៗគ្នា លាន់សូរដូចផ្ទុះគ្រាប់បែក បណ្តាលឱ្យអំបែងឥដ្ឋ និងទុយោខ្ទាតត្រូវជនរងគ្រោះទាំង៣នាក់រងរបួសធ្ងន់តែម្តង ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/onlykhmerload
Subscribe to:
Post Comments (Atom)
No comments:
Post a Comment