Thursday, February 4, 2016
ប្រជាជនប៉ាគីស្ថានស្លាប់ជាង ១០០០នាក់ ព្រោះរលកកម្តៅ
មន្ទីរទទួលបន្ទុកសុខាភិបាលខេត្ត Sindh ប្រទេសប៉ាគីស្ថាន បាននិយាយថា ប្រជាពលរដ្ឋប៉ាគីស្ថានដែលបានស្លាប់ដោយសាររលកកម្តៅផ្ទុះទ្បើងរហូតមកដល់ពេលនេះមានចំនួនជាង១០០០នាក់ ក្នុងទីក្រុង Karachi។ ប៉ុន្មានថ្ងៃមុននេះ អាកាសធាតុនៅប្រទេសប៉ាគីស្ថានហាក់ពុំសូវជាមានកម្តៅក្តៅខ្លាំងដូចរាល់ដងនោះទេ ដែលធ្វើឲ្យអាជ្ញាធរប៉ាគីស្ថានមានការសប្បាយចិត្តជាខ្លាំង ប៉ុន្តែចំនួនប្រជាពលរដ្ឋនៅតែស្លាប់ដដែល ពុំថយចុះដូចអាកាសធាតុនោះទេ។កាលពីម្សិលមិញថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥ មន្ទីរពេទ្យក្នុងប្រទេសប៉ាគីស្ថានបានចេញរបាយការណ៍ថា ប្រជាជនចំនួន២០០នាក់បានស្លាប់ក្នុងកម្រិតសីតុណ្ហភាពត្រឹមតែ៣៦អង្សា។
គួរឲ្យកត់សម្គាល់ដែរថា កម្រិតសីតុណ្ហភាព៤៥អង្សាជាហេតុផលសមរម្យដែលធ្វើឲ្យមនុស្សស្លាប់បាន ប៉ុន្តែអាកាសបានចុះបន្តិចហើយ នៅតែមានចំនួនអ្នកស្លាប់ដដែល។
សីតុណ្ហភាពរបស់រលកកម្តៅនៅប្រទេសប៉ាគីស្ថនាអាចថយចុះបន្តិច គឺដោយសារមានខ្យល់បក់បោកពីសមុទ្រអារ៉ាប់ ដែលជួយកាត់បន្ថយកម្តៅចេញពីប្រទេសនេះ បើមិនដូច្នេះទេ រលកកម្តៅកាន់តែក្តៅ ឯអ្នកស្លាប់គរជើងគ្នាថែមទៀត។ មន្ទីរពេទ្យពោរពេញទៅដោយអ្នកជំងឺ ឯទ្បានពេទ្យដឹកអ្នកជំងឺគឺតម្រង់ជាច្រើនជួរ។ បញ្ហារបស់មន្ទីរពេទ្យគឺកន្លែងដាក់សពបានពេញអស់ហើយ គ្មានកន្លែងទំនេរដាក់សពថ្មីទៀតនោះទេ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment