Thursday, February 4, 2016
ទម្រង់ក្រចកដៃអាចបង្ហាញថាអ្នកជាមនុស្សប្រភេទណា?
តើមិត្តអ្នកអាន ជាពិសេសមិត្តនារីមានដែលដឹងទេថា ទម្រង់ក្រចកដៃរបស់អ្នកអាចបង្ហាញយ៉ាងច្បាស់ពីអត្តចរិតរបស់អ្នក? សាកល្បងពិនិត្យទម្រង់ក្រចករបស់អ្នកមើល៍ ថាតើមានទម្រង់បែបណា ហើយតើការបង្ហាញជូនខាងក្រោមត្រូវនឹងអ្វីដែលជាខ្លួនអ្នកបានប៉ុន្មានភាគរយដែរ?
១- ក្រចករាងបួនជ្រុង៖
សម្រាប់អ្នកក្រៅ ឬអ្នកដែលមិនធ្លាប់ស្និទ្ធស្នាលជាមួយអ្នក គេច្បាស់ជាគិតថាអ្នកជាមនុស្សតឹងតែង ឬពេលខ្លះម៉ឺងម៉ាត់ជ្រុល។ ហេតុនេះមិនសូវមានមនុស្សចូលចិត្តមកលេង ឬរញ៉េរញ៉ៃជាមួយអ្នកច្រើនទេ។ តែសម្រាប់អ្នកដែលជិតដិតនឹងអ្នកវិញ អ្នកគឺជាមិត្តភ័ក្តិ និងជាសាច់ញាតិដ៏ល្អ ភាគច្រើនអ្នកចូលចិត្តលេងច្រើន និងកំប្លែង។ ក្នុងរឿងជីវិតវិញ អ្នកជាមនុស្សដែលមិនខ្លាចនឹងប្រថុយប្រថាន ហើយបើនៅកន្លែងការងារវិញ អ្នកជាមេដឹកនាំដែលមានការទទួលខុសត្រូវ និងអាចទុកចិត្តបាន។
២- ក្រចករាងស្ទើរពងក្រពើ ស្ទើរបួនជ្រុង៖
អ្នកជាមនុស្សដែលមានការស្រមៃខ្ពស់ នេះមិនមែនមានន័យថាអ្នកជាមនុស្សផ្កាប់មុខនឹងក្ដីស្រមៃដែលឆើតឆាយនោះទេ តែអ្នកជាមនុស្សដែលមានគំនិតច្នៃប្រឌិតខ្ពស់។ ផងដែរ អ្នកក៏ជាមនុស្សដែលឈ្លាសវៃ និងចេះមើលឃើញអ្វីល្អដែលអ្នកដទៃមើលរំលង។ គ្រប់គ្នាតែងចង់នៅក្បែរអ្នក ព្រោះតែអ្នកជាមនុស្សដែលមិនសូវចេះខ្វល់ខ្វាយច្រើន និងមានអារម្មណ៍លំហែច្រើន។
៣- ក្រចករាងពងក្រពើ ឬរាងមូល៖
នារីដែលមានក្រចករាងទាំងពីរនេះ ជាមនុស្សដែលចូលចិត្តរាប់អានមិត្តភ័ក្ដិដល់ទៅរាប់ឆ្នាំ។ ទោះបីមានមនុស្សច្រើនដែលនៅចាំគាំទ្រ និងជួយអ្នក តែអ្នកមិនចូលចិត្តធ្វើតាមអ្នកដទៃ ហើយបែរជាចូលចិត្តធ្វើអ្វីមួយដោយខ្លួនឯងច្រើនជាង។ មនុស្សប្រភេទនេះមិនព្រមឱ្យអារម្មណ៍ទាំងឡាយចូលមកគ្របដណ្ដប់លើអ្នកឡើយ ព្រោះអ្នកជាមនុស្សចេះគ្រប់គ្រងខ្លួនឯង និងមានសន្តិភាពផ្លូវចិត្តរហូត។ ក្នុងរឿងការងារ អ្នកជាមិត្តរួមការងារដ៏ល្អម្នាក់ដែលចេះជួយអ្នកដទៃ និងចេះថ្លឹងថ្លែងបានល្អ។
៤- ក្រចករាងមូលហើយស្ដួចចុង (ដូចផ្លែអាល់ម៉ុន)៖
អ្នកនេះជាបុគ្គលរឹងមាំ និងជាមិត្តដ៏ស្មោះត្រង់ម្នាក់។ គ្រប់គ្នាស្រលាញ់អ្នកព្រោះតែអ្នកជាមនុស្សស្មោះត្រង់ និងចិត្តល្អ។ បើនិយាយពីរឿងការងារ អ្នកសមណាស់នឹងដើរតួនាទីក្នុងការងារជាមួយមនុស្សម្នា ព្រោះអ្នកចេះវិធីយ៉ាងណាធ្វើឱ្យអ្នកដទៃមានអារម្មណ៍ចំពោះខ្លួនគេ។
៥- ក្រចករាងស្រួច៖
ក្រចករបស់អ្នកគឺដូចទៅនឹងចិត្តរបស់អ្នកដែរ គឺស្រួច ហើយមុត! អ្នកដែលមានក្រចករាងបែបនេះគឺបង្ហាញថា អ្នកជាមនុស្សឆ្លាតឆ្លំ និងមានគំនិតច្នៃប្រឌិតខ្ពស់ណាស់។ អ្នកពូកែខាងគិតឃើញគំនិតល្អៗ និងបង្កើតអ្វីដែលថ្មីៗ។
៦- ក្រចករាងរីកចុង (រាងដូចអណ្ដាតភ្លើង)៖
អ្នកជាមនុស្សទៀងត្រង់ និងព្យាយាមនិយាយអ្វីដែលអ្នកបានឃើញ និងបានគិត ទោះបីពេលខ្លះវានាំឱ្យអ្នកមានបញ្ហាក៏ដោយ។ អ្នកជាមនុស្សដែលចូលចិត្តផ្ដល់យោបល់ដល់អ្នកដទៃ តែពេលខ្លះយោបល់ទាំងនោះ ធ្វើឱ្យគេទទួលយកមិនបាន ឬក៏អាចបង្កជាជម្លោះផងក៏ថាបាន។ យកល្អ អ្នកគួរតែមានមិត្តជាមួយមនុស្សដែលមានក្រចករាងមូល ឬរាងពងក្រពើ ព្រោះពួកគេដឹងច្បាស់ពីវិធីដោះស្រាយជាមួយអារម្មណ៍ឆេវឆាវមួយពេលរបស់អ្នក និងអត្តចរិតត្រង់ធ្លូរបស់អ្នកបានល្អជាងអ្នកផ្សេង។
៨- ក្រចករាងស្រួចជ្រុង ឬរាងក្បាលព្រួញ៖
ប្រហែលគ្មានអ្នកណាដែលប្រឹងធ្វើការខ្លាំងដូចអ្នកទេ។ មនុស្សប្រភេទនេះមិនចូលចិត្តឈប់ធ្វើអ្វីមួយកណ្ដាលទីទេ ដរាបណាមិនទាន់ដល់គោលដៅដែលពួកគេចង់បាន។ ដោយសារតែមហិច្ចតា និងផ្លូវចិត្តដ៏សុទិដ្ឋិរបស់អ្នក បានជំរុញទឹកចិត្តអ្នកផ្សេងទៀតដោយមិនដឹងខ្លួន។ ដូច្នេះសូមបន្តការគិត និងការធ្វើរបស់អ្នកបន្ថែម ព្រោះជោគជ័យកំពុងតែរង់ចាំអ្នកហើយ។
ចុចអាន៖ វិធីថែក្រចកឲ្យសស្អាតតាមធម្មជាតិ សម្រាប់អ្នកទុកក្រចកវែង
ប្រែសម្រួល៖ សុគន្ធី
ប្រភព៖ womansown
Subscribe to:
Post Comments (Atom)
No comments:
Post a Comment