Wednesday, February 3, 2016
ខណៈនេះ សមត្ថកិច្ចចម្រុះ កំពុងព័ទ្ឋផ្ទះអតីតមន្រ្តី PMម្នាក់ ដែលជាឈ្មួញឈើ នៅស្រុកកែវសីមា
ខេត្តមណ្ឌលគិរី ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព បានឲ្យដឹងជំហានដំបូងនៅប៉ុន្មាននាទីមុននេះ ថា សមត្ថកិច្ចចម្រុះកំពុងរង់ចំា តំណាងអយ្យការអម សាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីធ្វើការឆែកឆេរផ្ទះអតីតមន្រ្តីកងរាជអាវុធហត្ថលើផ្ទៃប្រទេសម្នាក់(PM) ជាឈ្មួញឈើធ្វើសកម្មភាពយ៉ាងសកម្ម នៅក្នុងភូមិសាស្រ្តស្រុកកែវសីមា ។
សេចក្តីរាយការណ៍បានបន្តថា ការចុះឆែកឆេរផ្ទះលោក ស៊ូ ម៉ារិទ្ឋ អតីតមន្រ្តីPM ខាងលើនេះ បានធ្វើឡើងភ្លាមៗបន្ទាប់មន្រ្តីជំនាញរដ្ឋបាលព្រៃឈើនិងមានការចូលរួមពីមន្រ្តីអង្គភាពពាក់ព័ន្ឋ កាលពីម៉ោង១និង៣០នាទីរសៀលថ្ងៃទី០៣ កុម្ភៈ ២០១៦ បានធ្វើការឃាត់ចាប់រថយន្តដឹកឈើមួយគ្រឿង ក្នុងចំណោម២គ្រឿងរបស់លោក ស៊ូ ម៉ារិទ្ឋ ខណៈមួយគ្រឿងទៀតបានបើករត់គេចក្រោយ បង្កគ្រោះថ្នាក់ចរាចរណ៍បុកអ្នកដំណើរតាមផ្លូវ ។ ប្រភបបន្តថា រថយន្តដឹកឈើរបស់អតីតមន្រ្តីPMរូបនេះ បានដឹកចេញពីស្រុកអូររំាង យកមកស្តុកទុកក្នុងភូមិស្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment