Thursday, February 4, 2016
បើករថយន្ត ប៉ះរថយន្ត សេរ៊ីទំនើប តម្លៃរាប់ម៉ឺនដុល្លារ ភ័យអត់លុយសង លត់ជង្គង់ សុំទោសគេ
សុក្រ ០៥ កុម្ភៈ, ២០១៦ ម៉ោង ១៣:៥៤
ដោយ ឡុង
ចិន៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសជនជាតិចិន ជាកម្មករចំណាកស្រុកម្នាក់ កំពុងតែ ធ្វើដំណើរទៅផ្ទះ ដើម្បីអបអរ ថ្ងៃចូលឆ្នាំចិន បានជួបរឿងអាក្រក់មួយ ដោយបើករថយន្ត ដឹកទំនិញធន់តូច មួយគ្រឿង ទៅប៉ះពីក្រោយ រថយន្តសេរ៊ីទំនើប មួយគ្រឿង ដែលមានតម្លៃ រាប់ម៉ឺនដុល្លារ ដោយបុរសរូបនោះ មានការភិតភ័យ យ៉ាងខ្លាំង ហើយបានលត់ជង្គង់ ទៅលើដី សុំទោសម្ចាស់រថយន្ត សេរ៊ីទំនើបនោះ តែម្តង ព្រោះខ្លាច ត្រូវចេញសង ថ្លៃខូតខាត។
ប្រភពដដែល បានឲ្យដឹងទៀតថា រថយន្តទំនើប មួយគ្រឿងនោះ ម៉ាក Bentley បានទិញ កាលពីឆ្នាំ២០១៣ មានតម្លៃ ២,៦លានយ័ន (ប្រហែល ៤០ម៉ឺនដុល្លារអាមេរិក) ដោយបានប៉ះទង្គិចគ្នា ខណៈកំពុងធ្វើដំណើរ នៅលើផ្លូវ Chongqing Expressway ក្បែរកន្លែងបង់ប្រាក់ នៃទីក្រុង Shanghai ប្រទេសចិន។
ទោះបីជាយ៉ាងណាក៏ដោយ ក្រោយពេលកើតហេតុ ប៉ូលិសក៏បានទៅដល់ កន្លែងកើតហេតុ និងបានប្រាប់ ទៅបុរសបើកបរ រថយន្តដឹកទំនិញ នោះថា មិនមែនជាកំហុស របស់គាត់ឡើយ ផ្ទុយទៅវិញ វាគឺជាកំហុស របស់អ្នកបើកបរ រថយន្តសេរ៊ីទំនើប នោះទេ។
បើតាមរបាយការណ៍ បានឲ្យដឹងថា រថយន្តទាំង២គ្រឿង បានតម្រង់ជួរ ដើម្បីឆ្លងកាត់ កន្លែងបង់ប្រាក់ ប៉ុន្តែខណៈពេល ជិះជិតដល់របាំង នៃកន្លែងបង់ប្រាក់ ស្រាប់តែរថយន្ត Bentley បើកប្តូរគន្លងផ្លូវ កាត់ពីមុខ រថយន្តដឹកទំនិញ នោះ ទើបបណ្តាលឲ្យ ប៉ះទង្គិចគ្នា បែបនេះ។
យ៉ាងណាមិញ អ្នកបើកបរ រថយន្ត Bentley បានឲ្យដឹងថា ការខូចខាត បន្តិចបន្តួចនេះ អាចនឹងចំណាយអស់ប្រាក់ ជាច្រើនពាន់យ័នដែរ ដើម្បីជួសជុល។ តែយ៉ាងណាក៏ដោយ អ្នកបើកបររថយន្ត Bentley បានយល់ព្រម យករថយន្ត ទៅជួសជុល និងចេញប្រាក់ ដោយខ្លួនឯង ដើម្បីបញ្ចប់រឿង តែម្តង៕
ប្រភព ៖ បរទេស
ខ្មែរឡូត
Subscribe to:
Post Comments (Atom)
No comments:
Post a Comment