Khmer Record News
Thursday, February 4, 2016
យុវជន២នាក់ ជិះលឿន ដូចហោះ ដល់ផ្លូវកោង ជ្រុលចូលឡានដឹកដី ស្លាប់ទាំង២នាក់
ខេត្តបាត់ដំបង៖ មន្ត្រីចរាចរណ៏ បានឲ្យដឹងថា យុវជន២នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ កាលពីវេលាម៉ោង៤:៤៥នាទីល្ងាច ថ្ងៃទី០៤កុម្ភៈ នៅលើផ្លូវលេខ១៥៦A ត្រង់ចំណុច ភូមិកំពង់ពិល ឃុំវត្តតាមឹម ស្រុកសង្កែ ដោយសារ ជនទាំង២នាក់ ជិះម៉ូតូលឿនហូសហេតុ ត្រង់ចំនុចផ្លូវកោង បត់មិនទាន់ ក៏ជ្រុលទៅបុក រថយន្តដឹកដីទាំង បំពានតែម្ដង។ ភ្លាមៗនៅកន្លែងកើតហេតុ សមត្ថកិច្ចមិនទាន់ស្គាល់ឈ្មោះ ជនរងគ្រោះ ទាំង២នាក់ទេ តែជិះម៉ូតូ ម៉ាកឃ្លីក ពណ៌ស រីឯរថយន្តដឹកដី ពាក់ស្លាកលេខ បាត់ដំបង 3A-1412 អ្នកបើកបរ រត់បាត់ ចោលរថយន្ត ក្រោយកើតហេតុ។ មន្ត្រីចរាចរណ៏បានរាយការណ៏ថា អ្នកជិះម៉ូតូឌុបគ្នា មកពីទិសខាងត្បូង ទៅខាងជើង ក្នុងល្បឿនលឿន ហូសហេតុ លុះដល់ចំនុច ខាងលើ ដែលផ្លូវមានស្ថានភាព កោងទៅខាងឆ្វេងដៃ ខ្លួនផង ក៏ជ្រុលទៅបុករថយន្ត ដែលកំពុងបើក បញ្ច្រាស ទិសមកពីមុខ ទាំងបំពានច្បាប់ បោកក្បាលស្លាប់ ទាំង២នាក់ នៅខាងមុខរថយន្ត តែម្ដងទៅ។ មន្ត្រីចរាចរណ៏ខេត្តបានយក ទាំងរថយន្ត ទាំងម៉ូតូជនរងគ្រោះ ទៅកាន់ស្នងការដ្ធានខេត្តហើយ ដើម្បីដៅស្រាយ តាមផ្លូវច្បាប់ ៕ ផ្តល់សិទ្ធដោយ កោះសន្តិភាព បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/onlykhmerload
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment