

រាជធានីភ្នំពេញ៖លំនៅស្ថានមួយកន្លែងដែល ស្ថិតនៅផ្ទះលេខ៦២អឺសូន្យ ផ្លូវ៥៩៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ លំនៅស្ថាននេះត្រូវ បានគេស្គាល់ថាជា ក្រុមហ៊ុនខាហ្សា ថប ខមភើរេសិន ដែលកម្មសិទ្ធិរបស់លោ កឧកញ៉ា យិន សុវណ្ណនី ត្រូវបានចោរចូលគាស់យក ប្រាក់ជិត៣ម៉ឺនដុល្លារ រួមទាំងឯកសារសំខាន់ៗជាច្រើន ទៀតបានដោយសុវត្ថិភាព កាលពីវេលារំលងអាធ្រាត្រ ឈានចូលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ ។
លោកឧកញ៉ា យិន សុវណ្ណនី បានបញ្ជាក់ថាមុនពេលកើតហេតុប្រហែលពីរបីម៉ោង មុនប៉ុណ្ណោះ ដែលរូបគាត់ និងមិត្តភក្តិពីរបី នាក់ផ្សេងទៀតបានផឹកស៊ី នៅកន្លែងកើតហេតុ បន្ទាប់មកម៉ោង ប្រមាណប្រហែល១២យប់ មិត្តភក្តិបានចែកផ្លូវទៅទី កន្លែងផ្សេងរៀងៗខ្លួន ហើយរូបលោក ក៏ធ្វើដំណើរទៅ ជួបមិត្តភក្តិផ្សេងទៀត ដើម្បីបន្តការសប្បាយបន្ថែម ។
លុះដល់ម៉ោង៣ទាបភ្លឺទើបលោកត្រឡប់មកផ្ទះវិញ ពេលឃើញទ្វារបន្ទប់គេងជាប់សោ ក៏ទៅសម្រាក នៅបន្ទប់មួយទៀត ហើយម៉ោង៨ព្រឹកក៏ក្រោកទៅ ធ្វើការបាត់ទៅ ។ ពេលចេញពីធ្វើការក៏ទៅមើលម្តាយ ឈឺទៀត លុះដល់ម៉ោង២រសៀលក៏ត្រឡប់ មកផ្ទះវិញក៏ឃើញវ៉ាលី ជ្រុះរាត់រាយនៅចំហៀងផ្ទះ លោកក៏បានចូល មើលក្នុងផ្ទះឃើញអីវ៉ាន់ ព្រមទាំងឯកសារ ផ្សេងៗពាសវាលពាសកាល ហើយក៏បានប្តឹងសម្ថកិច្ច កងរាជអាវុធហត្ថ មកត្រួតពិនិត្យនិងកសាងសំនុំរឿងតែម្ដងទៅ ។
លោកឧកញ៉ាបញ្ជាក់ផងដែរថាកន្លងទៅលំនៅស្ថាននេះត្រូវបានធ្លាប់ចោរចូលលួចពីរ បីដងហើយ ៕
No comments:
Post a Comment