Wednesday, February 3, 2016
វិធីងាយៗដើម្បីបណ្តេញសត្វមូសចេញពីក្នុងផ្ទះដោយមិនចាំប្រើថ្នាំគីមី
វិធីងាយៗដើម្បីបណ្តេញសត្វមូសចេញពីក្នុងផ្ទះដោយមិនចាំប្រើថ្នាំគីមី
khmerpress June 10, 2015 ចំណេះដឹង
ប្រភព៖មង្គលការ
មូសមិនត្រឹមតែផ្តល់ភាពរំខានប៉ុណ្ណោះទេ តែវាក៏ជាប្រភេទសត្វល្អិតដែលផ្តល់គ្រោះថ្នាក់បំផុតនៅលើភពផែនដីនេះផងដែរ។ យោងតាមមជ្ឈមណ្ឌលមើលថែជំងឺបានឲ្យដឹងថា ក្នុង ១ឆ្នាំៗមានមនុស្សប្រមាណ ១.៥លាននាក់ស្លាប់ដោយសារជំងឺឆ្លងពីសត្វមូស។ មូសមិនត្រឹមតែនាំមកនូវជំងឺគ្រុនឈាម, រលាកខួរក្បាល, គ្រុនចាញ់ប៉ុណ្ណោះទេ តែនៅមានជំងឺគ្រោះថ្នាក់ជាច្រើនផ្សេងទៀត។
តែទោះបីជាយ៉ាងណាក៏ដោយ ការបណ្តេញមូស និងសម្លាប់មូសជារឿងមួយងាយបំផុត។ អ្នកមិនចាំបាច់ត្រូវប្រើសារធាតុគីមីទេ ព្រោះសារធាតុគីមីបច្ចុប្បន្នអាចសម្លាប់មូសបានយ៉ាងមានប្រសិទ្ធិភាព តែអាចប៉ះពាល់ដល់សុខភាពមនុស្ស។ គ្រាន់តែអាចយល់ពីលក្ខណៈរបស់សត្វមូស អ្នកអាចមានវិធីជាច្រើនដើម្បីបណ្តេញសត្វមូសនេះចេញពីផ្ទះបានយ៉ាងងាយ៖
១. ខ្ទឹមស
ខ្ទឹមសនេះមានរសជាតិហិល អាចបណ្តេញមូសចេញបានយ៉ាងមានប្រសិទ្ធិភាពបំផុត។ សត្វមូសខ្លាចក្លិនចេញពីប្រេងរបស់ខ្ទឹមស។ នៅតំបន់ដែលមានក្លិនខ្ទឹមស មូសតែងតែគេចចេញឆ្ងាយ។
វិធីប្រើខ្ទឹមស៖
– ញ៉ាំខ្ទឹមស៖ ប្រសិនបើអ្នកឧស្សាហ៍ញ៉ាំខ្ទឹមស ជាតិខ្ទឹមសនឹងបញ្ចេញតាមរន្ធញើសរបស់អ្នក។ តែទោះបីជាយ៉ាងណាក៏ដោយ វាមានក្លិនស្រាលដែលមិនប៉ះពាល់ដល់ច្រមុះរបស់អ្នកទេ ប៉ុន្តែសត្វមូសវិញនឹងងាយប្រតិកម្ម ហើយវាប្រាកដជាទទួលបានក្លិនអាក្រក់ពីជាតិខ្ទឹមស។
– យកទឹកខ្ទឹមសលាបលើស្បែក៖ ប្រសិនបើអ្នកមានក្មេងតូចៗ អ្នកមិនចាំបាច់ត្រូវប្រើសារធាតុគីមីទេ ប្រើទឹកខ្ទឹមសបន្តិចលាបលើស្បែករបស់ក្មេង មូសនឹងលែងហ៊ានមកខាំក្មេងទៀតហើយ។
– យកខ្ទឹសទៅស្ងោរ រួចប្រើទឹករបស់វាបាញ់ទៅកន្លែងជ្រុងកែង កន្លែងដែលមូសចូលចិត្តសំងំនៅ។
២. ស្លឹកជីអង្កាម
ជីអង្កាមផ្តល់សុវត្ថិភាព និងជារុក្ខជាតិដែលអាចជួយបណ្តេញសត្វមូស និងសត្វល្អិតផ្សេងទៀត។ ស្លឹកជីអង្កាមមានផ្ទុកនូវសារធាតុប្រេងចាំបាច់មួយប្រភេទដែលធ្វើឲ្យមូសអត់ទ្រាំពុំបាន។ ដូច្នេះ ជាតិម៉ង់តុលរបស់ជីអង្កាមមានប្រសិទ្ធិភាពជួយការពារពីសត្វមូស។ សមាសធាតុផ្សំនៅក្នុងស្លឹកជីអង្កាមអាចជួយកម្ចាត់សត្វល្អិតគ្រប់ប្រភេទ។
វិធីប្រើស្លឹកជីអង្កាម
ប្រើជីអង្កាមមួយបាច់តូចដាក់នៅលើតុផ្ទះបាយ, តុញ៉ាំអាហារ, បង្អួច និងកន្លែងដែលមានមូសរស់នៅ ដើម្បីបណ្តេញពួកវាចេញឲ្យអស់។ វាអាចជួយកម្ចាត់មូសបានក្នុងរយៈពេល ១.២ថ្ងៃ ក្រោយមកអ្នកត្រូវផ្លាស់ប្តូរដាក់បាច់ជីអង្កាមថ្មី។
ដាំដើមជីអង្កាមជុំវិញផ្ទះរបស់អ្នក៖ វិធីនេះហាក់បីដូចជាត្រូវចំណាយពេលយូរ ហើយត្រូវចំណាយអស់ប្រាក់តិច។ ដាក់ផើងដើមជីអង្កាមតូចមួយចំយ៉រខាងមុខផ្ទះ ដើម្បីការពារមូសចូលតាមបង្អួច។
៣. ទឹកខ្ពុលមាត់ repellent
នៅក្នុងករណីចាំបាច់ ដែលផ្ទះរបស់អ្នកគ្មានថ្នាំកម្ចាត់សត្វមូស អ្នកអាចប្រើទឹកខ្ពុលមាត់ ដែលមិនត្រឹមតែអាចជួយលាងសម្អាតធ្មេញប៉ុណ្ណោះទេ តែថែមទាំងអាចជួយបណ្តេញសត្វមូសបានយ៉ាងមានប្រសិទ្ធិភាពផងដែរ។ សមាសធាតុផ្សំរបស់ទឹកខ្ពុលមាត់ repellent មានផ្ទុកនូវប្រេងចាំបាច់ជាច្រើន ដែលមានប្រសិទ្ធភាពក្នុងការបណ្តេញសត្វមូស។
វិធីប្រើទឹកខ្ពុលមាត់
យកទឹកខ្ពុលមាត់ដាក់ក្នុងដបបាញ់មួយ រួចបាញ់ក្នុងផ្ទះត្រង់កន្លែងកែង, ក្រោមតុ, ក្រោមគ្រែ, ទូរដាក់ឥវ៉ាន់…ក្លិនប្រេងចេញពីទឹកខ្ពុលមាត់នឹងបណ្តេញសត្វមូសចេញអស់៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment