សមត្ថកិច្ចថៃ កំពុងតាមចាប់ខ្លួនក្រុមអាជីវករខ្មែរ ដែលតវ៉ាវាយរថយន្តថៃ ខណៈសមត្ថកិច្ចចុះចាប់ទំនិញនៅផ្សាររុងក្លឿ ក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ។
ប្រធានក្រុមការងារទំនាក់ទំនងកម្ពុជា-ថៃ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត លោក សៅ វាសនា មានប្រសាសន៍ថា សមត្ថកិច្ចថៃ ផ្នែកកម្មសិទ្ធិបញ្ញាមកពីទីក្រុងបាងកក ចុះចាប់ទំនិញក្លែងក្លាយរបស់អាជីវករខ្មែរ ដែលដាក់លក់នៅផ្សាររុងក្លឿ កាលពីព្រឹកថ្ងៃទី៣ ខែកុម្ភៈ និងបានប៉ះទង្គិចគ្នាមួយប្រាវជាមួយពលរដ្ឋខ្មែរ។
លោកអះអាងថា ក្នុងពេលប៉ះទង្គិចគ្នានោះ ពលរដ្ឋខ្មែរបានទៅវាយរថយន្តរបស់សមត្ថកិច្ចថៃ ដោយសារពួកគេខឹងសម្បានឹងការចុះចាប់ទំនិញរបស់ពួកគាត់៖ «បាទ! ទំនិញដែលពលរដ្ឋខ្មែរនាំចូល គឺដោយការលួចលាក់តាមច្រកព្រំដែនកម្ពុជា-ថៃ ក្នុងរូបភាពដោយការត្រូវរ៉ូវគ្នារវាងសមត្ថកិច្ចថៃ និងអាជីវករខ្មែរ។ ប៉ុន្តែយើងពុំដឹងថា ពួកគាត់នាំទំនិញចូលនៅពេលណានោះទេ»។
លោក សៅ វាសនា បន្ថែមថា ក្រោយពីការតវ៉ារបស់ពលរដ្ឋខ្មែរភ្លាមៗនោះ សមត្ថកិច្ចថៃ បានចាប់ក្រុមអ្នកវាយរថយន្តរបស់សមត្ថកិច្ចថៃ តែពលរដ្ឋខ្មែរទាំងនោះបានរត់គេចខ្លួននៅផ្សាររុងក្លឿ។ រហូតដល់ពេលនេះ សមត្ថកិច្ចថៃ ពុំទាន់ចាប់ខ្លួនពលរដ្ឋខ្មែរណាម្នាក់បាននៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Wednesday, February 3, 2016
សមត្ថកិច្ចថៃតាមចាប់អាជីវករខ្មែរតវ៉ានៅផ្សាររុងក្លឿ

Subscribe to:
Post Comments (Atom)
No comments:
Post a Comment