Monday, February 1, 2016
ពីយប់ឈ្លោះ ជាមួយប្រពន្ធ ព្រឹកឡើងប្រទះឃើញ ចង.កសម្លាប់ខ្លួន
រាជធានីភ្នំពេញ ៖ បុរសជាកម្មករម្នាក់ត្រូវគេដឹងថា ស្រវឹងស្រាជោកជាំក៏មានជម្លោះជាមួយប្រពន្ធខ្លាំង រហូតយកច្រវាក់ដេញវាយប្រពន្ធថែមទៀត តែត្រូវប្រពន្ធរត់ចេញពីកន្លែងស្នាក់នៅទៅដេកផ្ទះបងនៅជិតនោះ តែអ្វីដែលភ្ញាក់ផ្អើលនោះ គឺនៅវេលាព្រឹក ខណៈស្ត្រីជាប្រពន្ធដើរត្រឡប់មកផ្ទះវិញ ក៏ប្រទះឃើញប្តីយកកន្សែងពោះគោចង.កសម្លាប់ខ្លួនបាត់ទៅហើយ ដោយមិនដឹងថា កើតហេតុតាំងពីពេលណានោះទេ ។
ហេតុការណ៍នេះ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៥ព្រឹកថ្ងៃទី០២ កុម្ភៈ ២០១៦ ស្ថិតនៅចំណុចការដ្ឋានសំណង់មួយកន្លែងក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ ។
ប្រភពឱ្យដឹងថា ជនរងគ្រោះឈ្មោះនួន សុរិយា អាយុ២៧ឆ្នាំ ជាកម្មករសំណង់ ស្នាក់កន្លែងកើតហេតុខាងលើ មានស្រុកកំណើតខេត្តព្រៃវែង មានប្រពន្ធឈ្មោះមាន ខ្មៅ អាយុ២៨ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ ។
ប្រភពបន្តថា មុនពេលកើតហេតុវេលាម៉ោង០៩យប់ថ្ងៃទី០១ កុម្ភៈ គេឃើញជនរងគ្រោះត្រឡប់មកពីស៊ីផឹកវិញទាំងស្រវឹង រួចក៏មានជម្លោះជាមួយប្រពន្ធ ដោយគេមិនដឹងថា មានរឿងអ្វីនោះទេ ។ ដោយជនរងគ្រោះរករឿងវាយប្រពន្ធ និងវាយកម្ទេចរបស់របររាយប៉ាយពេញ ។ ដោយស្ត្រីជាប្រពន្ធខ្លាចប្តីវាយ ក៏រត់ទៅដេកនៅផ្ទះបង លុះព្រឹកឡើងទើបភ្ញាក់ផ្អើលថា ជនរងគ្រោះបានចង.កស្លាប់បាត់ទៅហើយ ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment