Monday, February 8, 2016
ចូលឆ្នាំចិនស្រវឹងខ្មែរ ក្លើ២នាក់ពេលស្រវឹង បបួលវាយគ្នា (មានវីដេអូ)
ខេត្តឧត្តរមានជ័យ ៖ ខ្មែរ២នាក់បានផឹកបានស៊ីក្នុងថ្ងៃសែនចិនស្រវឹងជោកជាំទាស់ពាក្យសម្តីគ្នាឈាន ទៅវាយតប់គ្នាបង្កឲ្យមាន ការភ្ញាក់ផ្អើលកាល ពីវេលាម៉ោង៥និង៤៥នាទី ល្ងាចថ្ងៃទី៧ កុម្ភៈ ២០១៦ ស្ថិតនៅក្នុងភូមិ គោករំដួល សង្កាត់សំរោង ក្រុងសំរោង ។
អ្នកភូមិបាននិយាយថា បុរសទាំង២នាក់នេះ ម្នាក់ឈ្មោះ ទូច ដំ អាយុ២៨ឆ្នាំ រស់នៅក្នុងភូមិគោករំដួល សង្កាត់សំរោង ក្រុងសំរោង និងម្នាក់ទៀត ឈ្មោះ ជូ ដេត អាយុ២៩ឆ្នាំ រស់់នៅភូមិពុល សង្កាត់សំរោង ក្រុងសំរោង ។ ទាំង២នាក់ជាមិត្តភក្តិនឹងគ្នា ហើយក៍ទើបចេញពី ពន្ធធានាគាផងដែរ ។
អ្នកភូមិបានបន្តថា បុរសទាំង២នាក់នេះ កន្លងមកតែងតែកើតមានជម្លោះវាយតប់គ្នាជា ញឹកញាប់ផងដែរ ។ ជាក់ស្តែង នៅក្នុងភូមិគោករំដួល មានអ្នកខ្លះជាប់ ខ្សែស្រឡាយចិន បានរៀបចំពិធីសែនចិននៅថ្ងៃទី៧ កុម្ភៈ ២០១៦ ហើយនៅពេលរសៀល គេបានជួបជុំនាំគ្នាផឹក ស៊ីរាំលេងកម្សាន្តយ៉ាង សប្បាយរីករាយ ។
អ្នកភូមិបានឱ្យដឹងទៀតថា នៅក្នុងធ្វើពិធីសែនចិនរួច ស្រាប់តែមានវត្តមានបុរស២នាក់ចូល រួមផឹកស៊ីដែរ ។ បន្ទាប់មកបុរសទាំង ២នាក់នេះស្រវឹងជោកជាំ រៀងៗខ្លួន ហើយបានទាស់សម្ តីគ្នាបន្តិចបន្ទួច ក៍បបួលគ្នា ចេញពីកន្លែងផឹកស៊ីទៅវាយតប់គ្នានៅ កណ្តាលវាលស្រែឱ្យឆ្ងាយពី គេឯងបណ្កាលឱ្យរបួសប៉ោង មុខទាំងសងខាង ដោយមិនមានអ្នកឈ្នះ អ្នកណាចាញ់ឡើយ រួចដើរទៅផ្ទះរៀងៗខ្លួន ។ នេះហើយគេហៅថា «ចូលឆ្នាំចិនស្រវឹងខ្មែរ» ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment