Monday, February 8, 2016
ទាល់ដាក់រូបជិតគ្នា ទើបដឹងថា កូនស្រីម៉ារីម៉ា មុខដូចនាង បេះបិទគ្មានចន្លោះ កាលនាងនៅក្មេង
ហ្វីលីពីន៖ តារាសម្តែងស្រី Marian Rivera ហៅ ម៉ារីម៉ា នៅតែទទួលបានភាពល្បីល្បាញខ្លាំងដដែល ទោះពេលនេះ នាងមានកូនស្រីម្នាក់ក៏ដោយ ក៏មហាជន នៅតែចង់តាមដានជីវិតក្រុមគ្រួសារ និងមុខមាត់កូនស្រីរបស់នាង។
តារាស្រី វ័យ៣១ឆ្នាំរូបនេះ តែងបង្ហោះរូបថតកូនស្រី ឈ្មោះ Marian Letizia ជាញឹកញាប់ លើទំព័រហ្វេសប៊ុករបស់នាង។ ហើយកាលពីថ្មីៗកន្លងទៅនេះ ម៉ារីម៉ា បានយករូបថតរបស់នាង កាលនៅក្មេង ទៅដាក់ប្រៀបធៀប នឹងរូបកូនស្រី ដែលមើលទៅពិតជាដូចគ្នាបេះបិទតែម្តង។
ជាមួយគ្នានោះដែរ ក៏មានអ្នកលេងបណ្តាញសង្គមភាគច្រើន បានបញ្ចេញយោបល់ថា ម៉ារីម៉ា និងកូនស្រី គឺដូចគ្នាខ្លាំងណាស់ គ្មានខុសត្រង់ណា ទាំងមុខមាត់ ភ្នែក និងសូម្បីតែសើច៕
ប្រភព:ខ្មែរឡូត
Subscribe to:
Post Comments (Atom)
No comments:
Post a Comment