Monday, February 22, 2016
Sunday, February 21, 2016
Saturday, February 20, 2016
Wednesday, February 17, 2016
Monday, February 15, 2016
Sunday, February 14, 2016
Saturday, February 13, 2016
Friday, February 12, 2016
Thursday, February 11, 2016
Wednesday, February 10, 2016
Monday, February 8, 2016
India became the first person in history to be an asteroid killed
ឥណ្ឌា៖ បុរសជនជាតិឥណ្ឌាម្នាក់ មិនត្រូវបានបង្ហើបឲ្យដឹងអត្តសញ្ញាណ អាចនឹងជាមនុស្សទី១ ដំបូងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រ ដែលត្រូវបានសម្លាប់ ដោយសារអាចម៍ផ្កាយធ្លាក់បុកចំ។ នេះបើតាមសេចក្តីរាយការណ៍ពីប្រភពក្នុងស្រុក បានអះអាង និងដកស្រង់ដោយសារព័ត៌មានដេលីម៉េលអង់គ្លេស កាលពីពេលថ្មីៗនេះ។
ប្រភពបានឲ្យដឹងថា ដុំអាចម៍ផ្កាយមួយ ដែលបែកចេញពីបន្ទុះនៅលំហអាវកាស បានសាយភាយហោះចូលមកក្នុងភពផែនដី និងធ្លាក់ទៅបុកចំបុរសរងគ្រោះម្នាក់ វ័យ៤០ឆ្នាំ មុខរបរជាអ្នកបើកឡានក្រុង ក្នុងបរិវេណមហាវិទ្យាល័យទីក្រុង Vellore រដ្ឋ Tamil Nadu ប្រទេសឥណ្ឌា បណ្តាលឲ្យជនរងគ្រោះ រងរបួសយ៉ាងធ្ងន់ធ្ងរ។
មន្ត្រីប្រចាំតំបន់ លោក ចាយ៉ាឡា ចាយ៉ារ៉ាម បានថ្លែងថា៖ «អាចម៍ផ្កាយមួយដុំ វាបានធ្លាក់ចូលក្នុងបរិវេណមហាវិទ្យាល័យ និងបុកចំបុរសរងគ្រោះ ពេលគាត់កំពុងតែឈរនៅទីនោះ។ គាត់ត្រូវរបួសធ្ងន់ណាស់ និងបានដាច់ខ្យល់ស្លាប់ ពេលគេកំពុងដឹកគាត់តាមផ្លូវទៅមន្ទីរពេទ្យ»។ ក្នុងនោះមន្ត្រីដដែលខាងលើ បានផ្តល់ប្រាក់សំណងចំនួន ១សែនរូពី (១,៤៧០ដុល្លារអាមេរិក) ដល់ក្រុមគ្រួសារនៃសពផងដែរ។
យ៉ាងណាមិញ មន្ត្រីរដ្ឋាភិបាល ក៏បានចូលរួមក្នុងការស៊ើបអង្កេតនេះដែរ និងជាជំហានដំបូង ពួកគេបានដាក់ការសង្ស័យទៅលើករណីគ្រោះថ្នាក់នេះ ថាអាចបង្កឡើងដោយសារតែគ្រឿងផ្ទុះ នៅក្នុងបរិវេណកន្លែងកើតហេតុប៉ុណ្ណោះ ព្រោះតែនៅទីនោះ មិនមានការរកឃើញភស្តុតាងបន្សល់ពីបន្ទុះថ្មអាចម៍ផ្កាយ អ្វីមួយឡើយ។
មន្ត្រីក្នុងតំបន់ថា៖ «នៅពេលដែល គ្មានភស្តុតាងដូចនេះ យើងបានបង្វែរវា ទៅជារឿងហេតុអាចម៍ផ្កាយ»។
បើតាមសម្តីរបស់សាក្សីនៅជិតកន្លែងកើតហេតុ បាននិយាយថា៖ «វាដូចជាសម្លេងម្យ៉ាង ដែលខ្ញុំមិនធ្លាប់ដែលបានលឺពីមុនមកសោះ។ វាដូចជាគ្មានក្លិន គ្មានអណ្តាតភ្លើងអ្វីទេ អ្វីក៏គ្មានដែរ»។
ទោះយ៉ាងណា ករណីកម្រមាននេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ និងមិនទាន់ដឹងថាមូលហេតុ បង្កឡើងមកពីអ្វីឲ្យប្រាកដនៅឡើយទេ តែតាមការសន្និដ្ឋានជំហានដំបូង អាចមានភាគរយ ដែលបណ្តាលមកពីអាចម៍ផ្កាយធ្លាក់៕
India: Indian Man's identity has not been disclosed may be 1, the first in history to be killed by an asteroid crashed. According to reports from local sources claimed and quoted by the British newspaper Daily Mail recently.
Sources said that Wagner, a separation from eruption in the universe, the spread came flying in Earth and falls to crash into the male victim, 40, works as a bus driver in the vicinity College Vellore Tamil Nadu, India, caused the victim seriously injured.
Regional officials be stated: a piece of a meteorite crashed into the college campus and hit a man when he's standing there. He was seriously injured and died as they were carrying him on the way to hospital. The top official has offered compensation of 1 million rupees (US $ 1,470) to the families of the funeral.
However, government officials also participated in the investigation and as a first step, they put this question accidents that could be caused by explosives in the scene only because there is no evidence left from volcanic thm_achphkay something.
Local official: when no such evidence, we turn it into anything asteroid.
According to witnesses at the scene said: 'It sounds like something that I had never heard before. It's like, no smell, no flames nothing whatever.
However, rare cases are still under investigation and not yet know exactly what causes caused by yet only preliminary conclusion can be that the percentage caused by an asteroid.
ប្រភព៖ Daily mail
Subscribe to:
Posts (Atom)